មកលេងភូមិ!

តាំងពីចាកចេញពីភ្នំពេញមក មិនដែលបានចូលមកលេងភូមិបានម៉ារ៉ងសោះ! ពិតជានឹកណាស់! មកលើកនេះពិតជាមានអ្វីប្លែកច្រើនមែន! សួស្តីអ្នកទាំងអស់គ្នា

Advertisements
| 1 មតិ

រៀបចំប្លក់ថ្មី

ប៉ុន្មានងៃនេះកាពុងឌីសាញរូបរាងប្លក់ថ្មីមួយ មិនដឹងម៉េចដែរ សុខៗ ទៅឌីសាញអីណា(ចង់បានប្លក់មួយទៀត) ដូចម៉េចមិនដឹងទេ
នេះជាប្លក់ដែលឌីសាញ ជិតហ្យើៗ

| 2 មតិ

សត្វចាបនៅលើកុំព្យូទ័រញ៉ុម!

ង៉ៃហ្នឹងមុនទៅផ្ទះប្រមាណ២០នាទី ឆ្លៀតពីការងារបន្តិច គូររូបមួយដើម្បីបិទលើគំរបកុំព្យូទ័រ មិនដឹងថាម៉េចទេ ចូលចិត្តណាស់អាការរចនាហ្នឹងតែមិនចេះអីទេក្រៅពីការគូរអាញ៉េអាញ៉ៃចឹងហេស! គូរជិតហ្យើៗ! តិតទៀតបានបិទហ្យើ!

🙂 🙂 :p :p

 

| 14 មតិ

រូបបន្តាក់បន្តុប

មិនដឹងម៉េចទេ! ង៉ៃចុងសប្តាហ៍គ្មានគំរោងទៅណា មានតែសំកុកនៅផ្ទះមើលគេលេងបាល់ទះ(អត់ចេះលេងខ្លួនឯងរ៉េ) ហ្យើក៏ឆ្លៀតពេលបន្តិចរចនារូបភាពមួយដោយគ្រាន់តែ យករូបមួយចំនួនមកកាត់តបញ្ចូលគ្នា! ក៏ចេញចឹងទៅ!
អង្គរ

| 8 មតិ

ការងារមិនធ្វើ ទៅឯណាធ្វើអីផ្តេសផ្តាស់!

ល្ងាចងៃហ្នឹងមិនដឹងយ៉ាងម៉េចទេស ធ្វើការបណ្តើរលួចឌីសាញរូបភាពបណ្តើរ(ការពិតមានការងារធ្វើ តែមិនធ្វើសោះហ្នឹង) បែរទៅជាឌីសាញភាពតាផ្តេសតាផ្តាស់ទៅវិញឥតប្រយោជន៏ ការងារមិនព្រមធ្វើទេស! យូរៗទៅ យ៉ាប់ដល់ហើ្យ! នៅផ្ទះក៏មិនដែលរៀន! មើលតែរឿង! ដូចយ៉ាប់ម៉ង! ហើ្យ នៅតែកែមិនឡើង!

| 6 មតិ

រចនារូបភាពពេលទំនេរ

អត់មានអីធ្វើងៃហ្នឹងក៏រចនារូបមួយ អោយវាស្រួលខ្លួនម៉ាដងមើល! ខានចូលលេងភូមិវ៉ើតផ្រែស នឹកអ្នកភូមិណាស់! ចឹងមិនមានអីផ្ញើរទេ មានតែរូបមួយផ្ទាំងនេះឯង!

| 4 មតិ

មិត្ភភក្តិកែខ្លួនប្តូរពីការលេងថ្នាំមកផឹកវិញម៉ារ៉ង!

ក្នុងរយះពេលមួយសប្តាហ៍កន្លងមកនេះ ពិតជាមានអារម្មណ៍ថាសប្បាយចិត្តមែនទែន! ព្រោះមិត្តភក្តិដែលជិតស្និតម៉ានាក់ពីរនាក់បានមកលេង! ដូចញ៉ុមធ្លាប់ពីមុនមកចឹង! សុទ្ធតាពួកអាញៀនថ្នាំ! យ៉ាប់ម៉ង ប៉ុន្តែលើកនេះពេលពួកវាមកលេងដូចជាប្លែកជាងមុន! គឺសភាពរបស់ពួកវាខុសពីធម្មតា!(អត់ដូចជាអ្នកញៀនថ្នាំ ដូចកាលពីមុន) រាងសង្ហារ មាឌមាំ ខ្ពស់ ឡូយតាម៉ារ៉ងហើ្យ! ហេហេ ដោយមិននឹកស្មានថាពួកវាបែរជាមានគំនិតចេះកែ ដោយប្តូរពីការលេងថ្នាំមកផឹកវិញម៉ារ៉ង(ពួកវាថាឈប់ប្រហែលប្រាំខែហើ្យ!) ការពិតទៅនោះពួកវាមិននិយាយ ក៏ដឹងដែរ ព្រោះពួកញៀនថ្នាំនឹងពួកមិនញៀនថ្នាំមានសភាពខុសគ្នា! បើនិយាយរ៉ូវ ពួកវាមកលើកនេះ បបួលផឹកឡាហូត! យប់ណាក៏ផឹក! ប៉ុន្តែមិនច្រើនអីរ៉េ! តិចតួចរ៉េ! ម៉ានាក់បីបួនដប! ដោយឃើញពួកយកវាចេះផឹកអីចឹងរ៉ូវ មានអារម្មណ៍ថាប្លែក រំភើប! ព្រោះអី ពួកវាតាំងពីដើមទីមកអារឿងផឹកយ៉ាប់ម៉ង! ផឹកម៉ាកែវ បើផឹកម្តងតិចៗ គឺផឹកអស់ តែបើផឹកលើកដាច់តែម៉ារ៉ង ប្រាកដជាក្អួតមកវិញហើ្យ សន្លប់គ្មានដឹងខ្លួនរ៉េ! តែអាលូវផឹកបានច្រើន! ហេហេ សប្បាយចិត្តបើពួកវាអាចប្តូរពីការលេងមកផឹកវិញម្តង! ប៉ុន្តែមិនមែនផឹកដល់ថ្នាក់ញៀនរាល់ង៉ៃរ៉េ! គ្រាន់តែចង់អោយផឹកជាជាងការលេងថ្នាំ! ជូនពរពួកវាកុំអោយមានគំនិតដូចកាលមុន ចង់សប្បាយជាមួយថ្នាំឆ្កួតហ្នឹងទៀត!

| 16 មតិ