មកលេងភូមិ!

តាំងពីចាកចេញពីភ្នំពេញមក មិនដែលបានចូលមកលេងភូមិបានម៉ារ៉ងសោះ! ពិតជានឹកណាស់! មកលើកនេះពិតជាមានអ្វីប្លែកច្រើនមែន! សួស្តីអ្នកទាំងអស់គ្នា

1 មតិ

រៀបចំប្លក់ថ្មី

ប៉ុន្មានងៃនេះកាពុងឌីសាញរូបរាងប្លក់ថ្មីមួយ មិនដឹងម៉េចដែរ សុខៗ ទៅឌីសាញអីណា(ចង់បានប្លក់មួយទៀត) ដូចម៉េចមិនដឹងទេ
នេះជាប្លក់ដែលឌីសាញ ជិតហ្យើៗ

2 មតិ

សត្វចាបនៅលើកុំព្យូទ័រញ៉ុម!

ង៉ៃហ្នឹងមុនទៅផ្ទះប្រមាណ២០នាទី ឆ្លៀតពីការងារបន្តិច គូររូបមួយដើម្បីបិទលើគំរបកុំព្យូទ័រ មិនដឹងថាម៉េចទេ ចូលចិត្តណាស់អាការរចនាហ្នឹងតែមិនចេះអីទេក្រៅពីការគូរអាញ៉េអាញ៉ៃចឹងហេស! គូរជិតហ្យើៗ! តិតទៀតបានបិទហ្យើ!

🙂 🙂 :p :p

 

14 មតិ

រូបបន្តាក់បន្តុប

មិនដឹងម៉េចទេ! ង៉ៃចុងសប្តាហ៍គ្មានគំរោងទៅណា មានតែសំកុកនៅផ្ទះមើលគេលេងបាល់ទះ(អត់ចេះលេងខ្លួនឯងរ៉េ) ហ្យើក៏ឆ្លៀតពេលបន្តិចរចនារូបភាពមួយដោយគ្រាន់តែ យករូបមួយចំនួនមកកាត់តបញ្ចូលគ្នា! ក៏ចេញចឹងទៅ!
អង្គរ

8 មតិ

ការងារមិនធ្វើ ទៅឯណាធ្វើអីផ្តេសផ្តាស់!

ល្ងាចងៃហ្នឹងមិនដឹងយ៉ាងម៉េចទេស ធ្វើការបណ្តើរលួចឌីសាញរូបភាពបណ្តើរ(ការពិតមានការងារធ្វើ តែមិនធ្វើសោះហ្នឹង) បែរទៅជាឌីសាញភាពតាផ្តេសតាផ្តាស់ទៅវិញឥតប្រយោជន៏ ការងារមិនព្រមធ្វើទេស! យូរៗទៅ យ៉ាប់ដល់ហើ្យ! នៅផ្ទះក៏មិនដែលរៀន! មើលតែរឿង! ដូចយ៉ាប់ម៉ង! ហើ្យ នៅតែកែមិនឡើង!

6 មតិ

រចនារូបភាពពេលទំនេរ

អត់មានអីធ្វើងៃហ្នឹងក៏រចនារូបមួយ អោយវាស្រួលខ្លួនម៉ាដងមើល! ខានចូលលេងភូមិវ៉ើតផ្រែស នឹកអ្នកភូមិណាស់! ចឹងមិនមានអីផ្ញើរទេ មានតែរូបមួយផ្ទាំងនេះឯង!

4 មតិ

មិត្ភភក្តិកែខ្លួនប្តូរពីការលេងថ្នាំមកផឹកវិញម៉ារ៉ង!

ក្នុងរយះពេលមួយសប្តាហ៍កន្លងមកនេះ ពិតជាមានអារម្មណ៍ថាសប្បាយចិត្តមែនទែន! ព្រោះមិត្តភក្តិដែលជិតស្និតម៉ានាក់ពីរនាក់បានមកលេង! ដូចញ៉ុមធ្លាប់ពីមុនមកចឹង! សុទ្ធតាពួកអាញៀនថ្នាំ! យ៉ាប់ម៉ង ប៉ុន្តែលើកនេះពេលពួកវាមកលេងដូចជាប្លែកជាងមុន! គឺសភាពរបស់ពួកវាខុសពីធម្មតា!(អត់ដូចជាអ្នកញៀនថ្នាំ ដូចកាលពីមុន) រាងសង្ហារ មាឌមាំ ខ្ពស់ ឡូយតាម៉ារ៉ងហើ្យ! ហេហេ ដោយមិននឹកស្មានថាពួកវាបែរជាមានគំនិតចេះកែ ដោយប្តូរពីការលេងថ្នាំមកផឹកវិញម៉ារ៉ង(ពួកវាថាឈប់ប្រហែលប្រាំខែហើ្យ!) ការពិតទៅនោះពួកវាមិននិយាយ ក៏ដឹងដែរ ព្រោះពួកញៀនថ្នាំនឹងពួកមិនញៀនថ្នាំមានសភាពខុសគ្នា! បើនិយាយរ៉ូវ ពួកវាមកលើកនេះ បបួលផឹកឡាហូត! យប់ណាក៏ផឹក! ប៉ុន្តែមិនច្រើនអីរ៉េ! តិចតួចរ៉េ! ម៉ានាក់បីបួនដប! ដោយឃើញពួកយកវាចេះផឹកអីចឹងរ៉ូវ មានអារម្មណ៍ថាប្លែក រំភើប! ព្រោះអី ពួកវាតាំងពីដើមទីមកអារឿងផឹកយ៉ាប់ម៉ង! ផឹកម៉ាកែវ បើផឹកម្តងតិចៗ គឺផឹកអស់ តែបើផឹកលើកដាច់តែម៉ារ៉ង ប្រាកដជាក្អួតមកវិញហើ្យ សន្លប់គ្មានដឹងខ្លួនរ៉េ! តែអាលូវផឹកបានច្រើន! ហេហេ សប្បាយចិត្តបើពួកវាអាចប្តូរពីការលេងមកផឹកវិញម្តង! ប៉ុន្តែមិនមែនផឹកដល់ថ្នាក់ញៀនរាល់ង៉ៃរ៉េ! គ្រាន់តែចង់អោយផឹកជាជាងការលេងថ្នាំ! ជូនពរពួកវាកុំអោយមានគំនិតដូចកាលមុន ចង់សប្បាយជាមួយថ្នាំឆ្កួតហ្នឹងទៀត!

16 មតិ

ព្យាយាមគង់បានសំរេច!

ពីមុនញ៉ុមធ្លាប់បានធ្វើឧបករណ៍ចាក់បទភ្លេងតាមអាដាប់ផ្លាស់រួចហើ្យ! តែពេលធ្វើរួចហើ្យក៏មានអារម្មណ៏ថាខ្វះអ្វីម្យ៉ាង ទើបសាកល្បងធ្វើវាមើល កើតឬមិនកើត! អាលូវបានសំរេចហើ្យ! តែមិនទាន់ជោគជ័យរ៉េ! គ្រាន់តែបាន៣០ភាគរយប៉ុន្នោះ(គិតចង់បែកផ្សែង!) ហេហេ! ចាំពេលហើ្យចាំអោយអ្នកទាំងអស់គ្នាសាកល្បងម្តង! ហេហេ!

4 មតិ

រៀនធ្វើឧបករណ៏សំរាប់ចាក់បទចំរៀងជាមួយAdobe Flash

តាំងពីដាក់ចិត្តថាខំរៀនមក ហើ្យមិនចង់ទុកពេលវេលាឥតប្រយោជន៍ចោលនៅពេលយប់មក ឃើញថាមានលទ្ធផលហើ្យតើនៀក! នេះជាឧបករណ៏សំរាប់ចាក់ភ្លេងដែលរៀនធើ្វតាមគេ! ខិខិ អាលូវអាចស្តាប់បានតាម http://www.khmerds.co.cc ប៉ុន្តែវាមិនអស្ចារ្យអីសំរាប់អ្នកសរសេរកូដអាជីពនោះ តែសំរាប់ញ៉ុមវិញ ហេហេ សប្បាយចិត្តមែនទែនដែលអាចធ្វើបានដូចគេ!

7 មតិ

ឌីសាញយូរទៅចង់ធ្វើជាអ្នកសរសេរកូដដូចគេដែរ!

ឌីសាញយូរៗទៅមានអារម្មណ៍ថាខ្លូនឯងមិនរីកចំរើនទៅណាសោះហើ្យហ្នៀក៎! យូរទៅចង់ក្លាយជាវែបឌីវីឡប់ភើរម្តងម៉េចមិនដឹង! ដោយមើលគេសរសេរកូដយូរៗទៅ! មានអារម្មណ៍ថាចូលចិត្តម៉េចទេ! ប៉ុន្តែកុំយល់ច្រឡំណា អត់ចេះកូដរ៉េ! ចេះតែមើលគេទេ! បើអត់ចេះចឹង ធ្វើម៉េចអោយឆាប់ចេះ ឆាប់អាចសរសេរបានទៅហ៎?

25 មតិ